វិធី ៨ យ៉ាងធ្វើអោយថ្ម iphone របស់អ្នកប្រើបានយូរ 26-Jan-2015 03:52 pm(9,335 Views)
 

សូមទស្សនាវីឌីអូដ៏មានសារៈសំខាន់បំផុត ស្តីអំពីគន្លឹះ ៨​ យ៉ាងដើម្បីអោយអ្នកអាចប្រើប្រាស់ថ្ម iphone របស់អ្នកបានដោយឆ្លាតវៃ។

ទី១ អ្នកមិនចាំបាច់បិទកម្មវិធីណាមួយឡើយ ព្រោះការបិទ បើកកម្មវិធីដដែលៗ និងរឿយៗធ្វើអោយស៊ីថ្មដែរ។​ បើសិនអ្នកមិនប្រើកម្មវិធីណាមួយទេ ម៉ាស៊ីនក៏មិនដំណើរការកម្មវិធីនោះដែរ ដូច្នេះអ្នកមិនចាំបាច់បារម្ភអំពី កម្មវិធីដែលមិនបានប្រើនោះឡើយ លើកលែងតែ ការថតសម្លេង ការចាក់ចំរៀង និងការដាក់ Location Service

 

ទី២ កុំទុក iphone របស់អ្នកសាកចោល​​នៅពេលវាពេញ 100% ហើយ ព្រោះវានាំអោយថ្មឡើងកំដៅ​លើសធម្មតា បើទុកចោលកាន់តែយូរ ដែលធ្វើអោយថ្ម ឆាប់ខូច

 

ទី​៣​ អ្នកមិនចាំបាច់សាកថ្មរហូតដល់ 100% គ្រប់ពេលវេលានោះទេ​ ជាទូទៅគួរសាកអោយបានត្រឹម 80% និងប្រើអោយអស់ត្រឹម 40% ហើយសាកទៀតទើបជួយទ្រទ្រង់​អាយុថ្មបានយូរអង្វែង

 

ទី៤ នៅពេលសាកថ្ម​បើអ្នកបើក Airplane Mode នោះវានឹងសាកឆាប់ពេញ

 

 

ទី៥ កុំប្រើ iphone​​ រហូតដល់ 0% រៀងរាល់ពេល ព្រោះថ្មអាចងាយខូចដែរ បើសាកវាញឹកញាប់ពេក គួរប្រើអោយអស់ថ្មម្តង​ក្នុងមួយខែ ដោយសារវាជួយអោយថ្មរបស់អ្នកមានដំណើរការល្អឡើងវិញ

 

ទី៦ កុំឧស្សាហ៍ ទាញសារចូលទូរស័ព្ទញឹកញាប់ពេក ព្រោះវាស៊ីថ្មលឿនដែរ​ពេលណាមានការបញ្ជូនទិន្នន័យម្តងៗ

 

ទី៧ កុំទុកសាកថ្មចោលបើសិន ថ្មទូរស័ព្ទឈប់សាកហើយ ព្រោះអោយតែដោតចោល​ គឺវាត្រូវប្រើប្រាស់ថាមពលអគ្គីសនីហើយ

 

ទី៨ បន្ថយភាពភ្លឺរបស់ទូរស័ព្ទមកត្រឹម ៥០ភាគរយបានហើយ ធ្វើដូចនេះអាចអោយអ្នកប្រើ​បានយូរជាងធម្មតា ពីរម៉ោង

 

ប្រភពៈ youtube

 

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម