វីឌីអូ គន្លឹះងាយៗ ធ្វើឲ្យថ្មទូរស័ព្ទ Android ប្រើបានយូរ! 11-Feb-2015 03:48 pm(4,950 Views)
 

បញ្ហាអស់ថ្ម សំរាប់ ទូរស័ព្ទទំនើបៗ គឺជាបញ្ហា ដែលគួរឲ្យធុញទ្រាន់ ព្រោះអ្នកនឹង អាចខកខាន ការងារ និងទំនាក់ទំនង សំខាន់ៗជាច្រើន។ ហេតុដូច្នេះហើយ អ្នកគួរស្វែងយល់ ពីគន្លឹះខ្លីៗ និងងាយៗ ដូចខាងក្រោម ដើម្បីឲ្យទូរស័ព្ទ របស់អ្នក អាចប្រើបានយូរជាងមុន និងមិនឆាប់អស់ថ្ម ដូចរាល់ដង៖

 

1- បិទដំណើរការ ឬលុប កម្មវីធីដែលមិនចាំបាច់ប្រើ 

2- កាត់បន្ថយ ការទាញយក អ៊ីម៉េល និងសារផ្សេងៗ ពី Server (កុំទាញយកញឹកញាប់ពេក និងកុំទាញយក អ៊ីម៉េលចាស់ៗពេក)

3- បិទ Bluetooth GPS WiFi NFC និង Sensor មួយចំនួនទៀត នៅពេលមិនត្រូវការប្រើ

4- មិនគួរប្រើ Wallpaper ដែលមានចលនា (Live Wallpaper)

5- កាត់បន្ថយ កម្មវិធី ដែលដំណើរការលើ Home Screen ដូចជា កម្មវិធីព្យាករណ៍ អាកាសធាតុ កម្មវិធីវីឌីអូ កម្មវិធីព័ត៌មាន ដែលដំណើរការជាប់រហូត 

6- សំរាប់ពន្លឺអេក្រង់ គួរជ្រើសយក ការប្រែប្រួលពន្លឺ ដោយស្វ័យប្រវត្តិ (AUTO)

 

(វិធីងាយៗ ដើម្បីសន្សំសំចៃថ្ម លើ iPhone /iPad)

ខាងក្រោមនេះ ជាវីឌីអូ អនុវត្តផ្ទាល់ តាមចំនុច និមួយៗ (ទូរស័ព្ទ Samsung Galaxy S3)៖

 

 

7- បិទការ Update ដោយស្វ័យប្រវត្តិ រាល់កម្មវិធី ដែលមិនចាំបាច់

8- បន្ថយរយៈពេល នៃការបិទពន្លឺអេក្រង់ ដោយស្វ័យប្រវត្តិ (Sleep time នៅពេលយើង មិនបានចុចទូរស័ព្ទ) 

9- បិទរំញ័រ របស់ទូរស័ព្ទ ប្រសិនបើអ្នកមិនចាំបាច់ប្រើ

10- បិទកម្មវិធី ដែលមិនចាំបាច់ ជាពិសេសកម្មវិធី ដែលដំណើរការ ជាប់រហូត លើ Background

11- អ្នកគួរប្រើ Power Saving Mode ដើម្បីសន្សំសំចៃ ការប្រើប្រាស់ថាមពលថ្ម

12- រឿងដែលសំខាន់​ជាងគេ គឺអ្នកគួរប្រើថ្ម Original ដែលមានគុណភាព ជៀសវាង ការទិញថ្ម ដែលមាន តំលៃថោក ហើយគ្មានគុណភាព ព្រោះវាមិនត្រឹមតែ ជាបញ្ហាអាយុកាល ប្រើប្រាស់ របស់ថ្មនោះទេ តែវាជាបញ្ហាសុវត្ថិភាព ផងដែរ។ ថ្មដែលគ្មានគុណភាព អាចបណ្តាល ឲ្យគ្រោះថ្នាក់ ដោយសារ ការផ្ទុះឆេះ ដូចករណី ដែលឃើញមាន លើបណ្តាញផ្សព្វផ្សាយ ជាច្រើនរួចមកហើយ។

 

 

(វិធីងាយៗ ដើម្បីសន្សំសំចៃថ្ម លើ iPhone /iPad)

 

 

តើអ្នកមានវិធីផ្សេងទៀត ដែលអាចសន្សំសំចៃ ការប្រើប្រាស់ថ្ម ដែរឬទេ? សូមជួយផ្តល់យោបល់បន្ថែមផង!

 

 

ប្រភព៖ YouTube

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម