របៀប Convert ឯកសារ ចំរៀងឬ វីឌីអូ តាមរយៈ VLC Media Player 20-Feb-2015 11:08 am(4,985 Views)
 

កន្លងមក អ្នកប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទ ប្រាកដជាធ្លាប់ជួបប្រទះ នូវបញ្ហា file ចំរៀង និង វីឌីអូ មិនអាចលេងបាន លើទូរស័ព្ទ និងកុំព្យូទ័រ របស់ខ្លួន ដោយសារ ប្រភេទរបស់ file មិនត្រូវបាន Support ។ ដំណោះស្រាយពីមុន គឺយើងប្រើកម្មវិធីជំនួយ ផ្សេងៗ ដើម្បី Convert វា ។ ហើយកម្មវិធី សំរាប់ Convert តែងតែទាមទារ License (ចាំបាច់ត្រូវទិញ) ទើបអាចប្រើបាន។ សំរាប់អ្នកចេះ Crack កម្មវិធី ចំនុចនេះ វាមិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែ សំរាប់អ្នកមិនសូវចេះ វាគឺជារឿងឈឺក្បាលមួយដែរ។

 

ឥឡូវនេះ លែងជាបញ្ហាទៀតហើយ បើអ្នកមានកម្មវិធី VLC Media Player ដែលកន្លងមក អ្នកប្រើភាគច្រើន គឺសំរាប់តែមើលវីឌីអូតែប៉ុណ្ណោះ។ តាមពិតកម្មវិធី VLC Media Player មានភ្ជាប់មកជាមួយនូវ មុខងារ Convert ចំរៀង និងវីឌីអូ សំរាប់ប្រើ ដោយឥតគិតថ្លៃ ។ ដូច្នេះលោកអ្នក មិនចាំបាច់ ត្រូវចំណាយលុយ ឬ ត្រូវ Crack កម្មវីធី នោះទេ។ សូមអនុវត្តតាមជំហាននិមួយៗ ក្នុងវីឌីអូខាងក្រោម ដើម្បី Convert វីឌីអូ ៖

 

 

 

 

 

ដើម្បីទាញយក កម្មវិធី មកប្រើដោយឥតគិតថ្លៃ សូមចុចទីនេះ (សំរាប់ Windows - សំរាប់ Mac OS X - សំរាប់ Linux​ និង OS ផ្សេងៗទៀត )!

 

បញ្ជាក់៖ ការ Convert ដំណើរការ លឿនឬយឺត អាស្រ័យលើ ល្បឿនកុំព្យូទ័ររបស់អ្នក និង ប្រភេទវីឌីអូ ឬចំរៀង ដែលយើង Convert។

 

សូមទស្សនាវីឌីអូ បង្ហាញ ពីការច្រៀងចំរៀង Karaoke តាម VLC

 

 

ប្រភព៖ Phone855 Team

 

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម