Hacker នារី ១០រូប ដែលល្បីល្បាញ​ជាងគេបំផុត​ក្នុងពិភពលោក 30-Dec-2014 09:57 am(11,388 Views)
 

Hacking (ការលួចមើលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ) គឺជាពាក្យដែលគេធ្លាប់ឮជាទូទៅ។ Hacking មានន័យថា គឺជាដំណើរការមួយដែលមនុស្សម្នាក់អាចលួចមើលទិន្នន័យព័ត៌មាន និងទាញយកផលប្រយោជន៍ពីក្នុ​ងប្រព័ន្ធកុំព្យូទ័រណាមួយដែលមិនមានប្រព័ន្ធការពារបានល្អ។ ជាច្រើនឆ្នាំកន្លងមក មនុស្សភាគច្រើនតែងគិតថា ការលួចមើលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រគឺជាបុរស។ ប៉ុន្តែនាពេលថ្មីៗនេះ ក៏មានឈ្មោះស្ត្រីមួយចំនួនបានបង្ហាញនៅក្នុងប្រព័ន្ធផ្កាយរណប្យផងដែរ។ 

 

ខាងក្រោមនេះ គឺជា Hacker នារី ដែលល្បីល្បាញជាងគេបំផុតក្នុងពិភពលោក៖ 

10. Kristina Svechinskaya:

 

Kristina គឺជាឈ្មោះដែលគេធ្លាប់ឮស្ទើរគ្រប់គ្នាក្នុងពិភព hacking។ នាងជាពលរដ្ឋជាតិរ៉ូស្ស៊ី និងជាសិស្សឆ្នើមម្នាក់ ស្ថិតក្នុងលំដាប់កំពូលនៃសកលវិទ្យល័យ New York។ ប៉ុន្តែចៃដន្យអាក្រក់ នាងបានដើរផ្លូវខុស។ នាងបានលួចលុយរាប់លានដុល្លារអាមេរិកពីគណនេយ្យធនាគារជាច្រើន ដោយសារតែនាងមានជំនាញប្រើប្រាស់​បច្ចេកទេស Zeus Trojan Horse ។

 

ក្រោយមក នាងបានបង្កើតគណនេយ្យធនាគារក្លែងក្លាយជាច្រើនទៀត ក្នុងធនាគាររបស់អាមេរិក។ ដោយបានសហការជាមួយមនុស្ស ៩នាក់ផ្សេងទៀត នាងបានលួចលុយបានចំនួនជិត ៣លានដុល្លា។ នៅខែវិច្ឆកា ឆ្នាំ ២០១០ នាងត្រូវបានគេចាប់ខ្លួន និងចោទពីបទឆបោក។ នាងអាចប្រឈមមុខក្នុងការផ្តន្ទាទោសជាប់ពន្ធនាគារ​រយៈ៤០ឆ្នាំ។ 

9. Anna Chapman:

 

 

Anna Chapman គឺជា hacker ជនជាតិរ៉ូស្ស៊ីម្នាក់ ហើយបានជាប់ពាក់ព័ន្ធក្នុងបទល្មើសដូច Krishina Vladimirovna ដែរ។ នាងរស់នៅសហរដ្ឋអាមេរិក ហើយត្រូវគេចាប់ខ្លួនក្នុងឆ្នាំ ២០១០។ នាងត្រូវជាប់ចោទ​ពីបទក្លែង​បន្លំធ្វើ​ជាភ្នាក់ងារស៊ើបការសម្ងាត់រដ្ឋាភិបាល​ ដោយមិនមានការជូនដឹងឮពី​​ US attorney journal ។ នាងបានសុំរួចពីការដាក់ទោសទណ្ឌ ដោយបាត់បង់នូវសញ្ជាតិអាមេរិកកាំង និងត្រូវនារទេសខ្លួនត្រឡប់មកប្រទេសរ៉ូស្ស៊ីវិញ។

 

បន្ទាប់ពីត្រឡប់មកដល់ប្រទេសរ៉ូស្ស៊ី នាងត្រូវបានតែងតាំងជាក្រុមប្រឹក្សាយុវជននៃគណបក្សសហព័ន្ធរ៉ូស្ស៊ី (ជាគណបក្សនយោបាយមួយនៃប្រទេសរ៉ូស៊ី)។ យោងតាមសមាជិកនៃគណបក្សបានឱ្យដឹងថា នាងនឹងបង្ហាត់បង្រៀនសមាជិកបក្សដទៃទៀត។ ក្រៅពីនោះ នាងក៏ត្រូវចោទប្រកាន់ពីបទធ្វើជាចារកិច្ចនារី KGB នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ 

 

8. Gigabyte:

 

 

ឈ្មោះពិតប្រាកដរបស់នាងគឺ Kim Vanvaeck ហើយនាងកើតនៅប្រទេសបែលស្ស៊ីក។ នាងត្រូវបានគេជឿថា ជាអ្នកបង្កើតមេរោគវាយលុកប្រព័ន្ធកុំព្យូទ័រដ៏គ្រោះថ្នាក់ជាច្រើន ដូចជា Coconut-A, Sharp-A, Sahay-A ។ល។ មេរោគទាំងនេះ បង្កើតឡើងដើម្បីទាញយកទិន្នន័យព័ត៌មានសំខាន់ៗ (sensitive information) ពីប្រព័ន្ធកុំព្យូទ័រ បន្ទាប់មកបំផ្លាញទិន្នន័យទាំងនោះចោល។

 

ថ្មីៗនេះ នាងត្រូវគេចាប់ខ្លួននៅទីក្រុង Brussels ប៉ុន្តែត្រូវបានធានាឱ្យស្ថិតនៅក្រៅឃុំ។ នាងត្រូវចោទពីបទលួច និងបំផ្លាញទិន្នន័យឯកជន ហើយបច្ចុបន្បន្ននេះ កំពុងតែជាប់ពន្ធធាគាររយៈពេល ៣ឆ្នាំ និងផាក់ពិន័យជាប្រាក់ជាង ១០០,០០០ Euros។ 

 

7. Natasha Grigori:

 

 

Natasha Grigori គឺជា hacking​ នារីដ៏ល្បីឈ្មោះម្នាក់។ គាត់បានចាប់អាជីពជា hacker នៅទសវត្សទី៨០ ប៉ុន្តែគាត់មានឈ្មោះល្បីល្បាញ ដោយសារគាត់ធ្វើការប្រឆាំងនឹងការដាក់បញ្ចាំងរឿងអាសអាភាសកុមារ។ តាមរយៈសកម្មភាពនេះ គាត់បានបង្កើតគេហទំព័រមួយឈ្មោះថា antichildporn.org។

 

គេហទំព័រនេះ បានក្លាយជាគេហទំព័រដែលប្រឆាំងនឹងរឿងអាសអាភាសកុមារធំជាងគេមួយ។ គាត់បានស្លាប់​បន្ទាប់ពីកើតជម្ងឺដ៏ធ្ងន់ធ្ងរកាលពីខែវិច្ឆកា ឆ្នាំ២០០៥។ ចាប់តាំងពីពេលនោះមក ឈ្មោះរបស់គាត់បាន​ល្បីរន្ទឺ​ក្នុងពិភព hacking ។ 

 

6. Adeanna Cooke:

 

 

នាងប្រហែលជា hacker នារីដែលស្រស់ស្អាតជាងនៅលើផែនដីនេះ។ មុនក្លាយជា hacker នាងជានារីបង្ហាញម៉ូដ ហើយបានថតឱ្យទស្សនាវដ្តី Playboy ។ មិត្តភ័ក្ត្ររបស់នាងម្នាក់ បានលួចយករូបថតឯកជន របស់នាងទៅបង្ហោះក្នុងអ៊ីធើណេត ដើម្បីជំរិតទារប្រាក់ពីនាងបន្តិចបន្តួច។

 

នៅពេលនាងដឹងរឿងនេះ នាងក៏បាន hack ចូលគេហទំព័រនោះ ហើយបង្ខំឱ្យពួកគេលុបរូបរបស់នាងចេញ។ បន្ទាប់ពីនោះមក គេបានដាក់ឈ្មោះឱ្យនាង «Hacker Fairy» នៅក្នុងសមាគមន៍ Hacker។ ឥឡូវនេះ នាងមានផ្តល់សេវាកម្មដល់អតិថិជនទាំងឡាយណា ដែលត្រូវការលុបទិន្នន័យឯកជន ដែលបានលេចឡើងនៅក្នុងអ៊ីធើណេត។

 

5. Raven Alder:

 

 

Raven Alder គឺជា hacker ប៉ិនប្រសប់បំផុតនៅក្នុងពិភពលោក។ នាងត្រូវបានគេគត់សម្គាល់ តាំងពីពេលដែលនាងក្លាយជានារីដែលបានផ្តល់បទបង្ហាញលើកដំបូងបង្អស់​នៅសន្និសិទ Defcon (គឺជាសន្និសិទដែលល្បីល្បាញមួយនៅក្នុងវិស័យ hacking)។ នៅពេលគេសួរពីរឿងនេះ នាងបានប្រាប់ថា នាងគួរតែត្រូវបានគេស្គាល់ស្នាដៃរបស់នាងនៅក្នុងវិស័យនេះ ដោយមិនគិតពីភេទជាស្ត្រី។

 

នាងបានលើកឡើងជាច្រើនលើកច្រើនសារមកហើយថា គេគួរតែហៅនាងថាជា Hacker ជាជាងហៅថា Hacker នារី ។ នាងមានឯកទេសខាងបង្កើតប្រព័ន្ធ hack-detecting system សម្រាប់ភ្នាក់ងារសន្តិសុខសហព័ន្ធធំៗ។ ក្រៅពីនេះនាងក៏ចេះក្បាច់គុនផងដែរ។​

 

4. Joanna Rutkowska:

 

 

Joannna Rutkowska គឺជាឧទារណ៍ដ៏ល្អឥតខ្ចោះមួយ ដែលបញ្ជាក់ថាគ្រប់ hacker ទាំងអស់មិនមែនសុទ្ធតែអាក្រក់នោះទេ។ នាងមានឈ្មោះបោះសម្លេង គឺដោយសារតែការបង្ហាញពីភាពងាយប្រឈម​នឹង​មេរោគវាយលុកក្នុង Windows Vista នៅក្នុងសន្និសិទ Defcon កាលពីឆ្នាំ២០០៦។ នាងបានលាតត្រដាងឱ្យ​ដឹងពីទិកនិកដែលគេឱ្យឈ្មោះថា «Blue Pill» ដែលយើងអាចផ្ទេរដំណើរការប្រព័ន្ធប្រត្តិបត្តិនៅលើម៉ាស៊ីនកុំព្យូទ័រហៅថា Virtual machine។

 

ទោះបីជាគេល្បីថានាងជា hacker ក៏ដោយ ក៏នាងចាត់ទុកខ្លួនឯងថាជា «មន្ត្រីសន្តិសុខផ្នែកប្រព័ន្ធប្រតិ្តបត្តិការ»។ ជាទូទៅ នាងតែងថ្លែងសន្ទរកថានៅវគ្គសិក្ខាសាលានានា ព្រមទាំងបំរើការងារឱ្យក្រុមហ៊ុនសន្តិសុខធំៗជាច្រើនទៀត​ផង។ 

 

3. Jude Milhon:

 

 

Jude Milhon កើតនៅរដ្ឋ Indiana​, សហរដ្ឋអាមេរិក។ គាត់បានចាប់ផ្តើមអាជីពជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រនៅឆ្នាំ ១៩៦៧ ហើយដែលនាំឱ្យមានគំនិតបង្កើតអ៊ីធើណេតដំបូងគេ។ ក្រោយមក គាត់បានផ្លាស់ប្តូរអាជីពពី hacking ទៅបង្កើតក្រុម hacking ឈ្មោះថា Cypherpunks។ កាលគាត់នៅរស់ គាត់បានធ្វើ​ការតវ៉ាប្រឆាំង​នឹងអ្នកណាដែលជឿថា hacking គ្មានស្អីអស្ចារ្យទេ ក្រៅតែពីរឿងឧក្រិដ្ឋ។

 

គាត់បានចូលរួមចំណែកក្នុងការសរសេរសៀវភៅជាច្រើនក្បាល ទាក់ទងនឹង hacking និងការបង្កើតកម្មវិធីកុំព្យូទ័រ។ គាត់បានទទួលមរណៈនៅឆ្នាំ ២០០៣។ ពាក្យសម្តីដែលល្បីល្បាញជាងរបស់គាត់គឺ «hacking គឺជាការគេចវេះពីការដាក់កំហិតដោយច្បាប់ មិនថាវាជាការដាក់កំហិតដោយរដ្ឋាភិបាលរបស់អ្នក, IP server របស់អ្នក, ការងារផ្ទាល់ខ្លួនរបស់អ្នក, ឬដោយច្បាប់នៃរូបសាស្ត្រ»

 

2. Ying Cracker:

 

 

លោកអ្នកនឹងមិនជឿខ្ញុំទេ ប្រសិនបើខ្ញុំប្រាប់ថានារីវ័យក្មេងដ៏ស្រស់សោភារូបនេះ ជាគ្រូបង្រៀនសិស្សពីមូលដ្ឋានគ្រឹះ hacking។ ប៉ុន្តែវាជាការពិត នាងរស់នៅក្នុងទីក្រុងសៀងហៃនៃប្រទេសចិន ហើយបង្រៀនសិស្សពី បំណិនក្នុង​ការ​​​​​ប្តូរ IP address និងលួចបន្លំប្រើលេខកូដសម្ងាត់របស់អ្នកណាម្នាក់ ។ល។

 

មិនតែប៉ុណ្ណោះ នាងបានចេញផ្សាយព័ត៌មានអំពីរបៀប hacking ។ នាងមានរហ័សនាមថា «Cracker» ពីព្រោះនាងតែងតែ crack software ណាមួយ ដោយយកម្រៃឈ្នួលប្រហែល ៥០០០យ៉ន ឬប្រហែល ៨០៥ដុល្លារអាមេរិច។ នាងក៏បើកបង្រៀនគួរ និងវគ្គសិក្សាខ្លីៗពីរបៀប hacking ឧបករណ៍ដែលប្រើប្រាស់បច្ចេកវិទ្យា​​ទំនើបចុងក្រោយផងដែរ។ នោះគឺជាប្រភពចំណូលចំបងរបស់នាង។

 

1. Xiao Tian:

 

hacker នារីដ៏កំពូលរបស់យើងគឺមានឈ្មោះថា Xiao Tian ដែលជា hacker ជនជាតិចិន។ នាងចាប់ផ្តើមល្បីឈ្មោះ តាំងពីអាយុ ១៩ឆ្នាំ ដោយសារនាងបានបង្កើតក្រុម hacking នារីមួយក្រុមដែលមានឈ្មោះថា « ក្រុមសន្តិសុខនារីប្រទេសចិន»។ វាជាក្រុម hacking នារី ដែលធំជាងគេបង្អស់នៅក្នុងប្រទេសចិន ដោយមានសមាជិកដល់ទៅ ២២០០នាក់។ សកម្មភាពសំខាន់ៗរបស់ក្រុមនេះ គឺកំចាត់ក្រុមហ៊ុនយក្ស Google។ ដូចជាក្រុមនេះ បានបង្កើនការវាយលុកយ៉ាងខ្លាំងក្លា និងញឹកញាប់មកលើក្រុមហ៊ុន Google ចិន ដែលកាលណោះធ្វើអោយ Google បញ្ឈប់សេវារបស់ខ្លួនពីប្រទេសចិន។

 

ក្រុមនេះមានចំណងទាក់ទងនឹងក្រុម hacking ធំៗមួយចំនួននៅលើពិភពលោក។ មើលទៅ Xiao Tian ហាក់ដូចជាអ្នកបង្ហាញម៉ូដ ច្រើនជាង hacker ដោយសារតែនាងចូលចិត្តស្លៀកពាក់ និងតុបតែងកាយបែបទំនើបទាន់សម័យ ហើយមិនតែប៉ុណ្ណោះ នាងចាប់អារម្មណ៍និងចូលចិត្តការបង្ហាញម៉ូដជាង  hacking។ 

 

ការសន្និដ្ឋាន

ខាងលើនេះ គឺជាបញ្ជីររាយនាម hacker នារីដែលល្បីល្បាញជាងគេ១០រូបនៅពិភពលោក។ សង្ឃឹមថា លោកអ្នកបានរីករាយជាមួយនឹងការអានអត្ថបទសារព័ត៌មាននេះ។ ខ្លឹមសារសំខាន់តែមួយគត់នៅក្នុងអត្ថបទនេះគឺថា hacking គួរតែធ្វើឡើងក្នុងគោលបំណងវិជ្ជមាន មិនមែនធ្វើឡើងក្នុងផ្លូវខុសច្បាប់ និងបទឧក្រិដ្ឋនោះទេ។

ប្រភពៈ geekstopten

 

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម