ទូរស័ព្ទ iPhone 6 និង iPhone 6 Plus ស្រោបមាស កំរិត24K ចាប់ផ្តើមលក់ នៅប្រទេសចិន 14-Jan-2015 10:48 am(949 Views)
 

កន្លងមក យើងបានឃើញក្រុមហ៊ុនជាច្រើនបានដាក់លក់ទូរស័ព្ទពេញនិយមស្រោបមាស ហើយលក់ក្នុងតម្លៃខ្ពស់កប់ពពក។ ប្រសិនបើអ្នក ជាអ្នកគាំទ្រដ៏សកម្ម របស់ទូរស័ព្ទ​ស្រោបមាស iPhone 6 ឬ iPhone 6 Plus ហើយសល់លុយ​ក្នុងដៃខ្លះ អ្នកអាចពិចារណាទិញទូរស័ព្ទ iPhone 6 និង iPhone 6 Plus ស្រោបមាស ដែលមានកំរិត24K ពីក្រុមហ៊ុនចិនឈ្មោះថា Navjack។

 

នៅផ្នែកខាងមុខ និងខាងក្រោយនៃទូរស័ព្ទមានស្រោបមាស ដែលមានកំរិត24K រួមជាមួយនឹងនៅ​ខាង​ក្នុង​ប្រព័ន្ធមាន Touch ID ជាប់នឹងប៊ូតុង home។ ក្រុមហ៊ុននេះ ក៏មានបន្ថែម ស្រទាប់អេក្រង់ Gorilla Glass 3 ដែលអាចការពារ ការធ្លាក់បែក និងឆ្គូតអេក្រង់។

លើសពីនោះទៀត ប្រអប់របស់​ទូរស័ព្ទនេះបំពាក់​ដោយវត្ថុធាតុដើម ដែលមានតម្លៃថ្លៃ ធ្វើឱ្យវាស្រស់ស្អាត​បែ្លកដាច់គេគ្មានពីរ។ មិនទាន់លេចឮ​ព័ត៌មានពីតម្លៃ និងចំនួនផលិតប៉ុន្មាន​នៅឡើយទេ មកទល់ពេលនេះ ប៉ុន្តែយើងគិតថា វានឹងមានតម្លៃខ្ពស់ខ្លាំងណាស់។

 

ក្រៅពីនោះ គឺលក្ខណៈ​របស់វា​គឺដូចគ្នា​នឹងទូរស័ព្ទ iPhone 6 និង iPhone 6 Plus ធម្មតាដែរ ពោលគឺវាមានទំហំ ៤.៧ អ៊ីញ និង ៥.៥អ៊ីញទៅតាមទូរស័ព្ទនីមួយៗ។ និយាយ​ដោយស្មោះត្រង់ទៅ ទូរស័ព្ទដែល​ស្រោបមាស គឺគេគ្រាន់តែ​ធ្វើឱ្យវាមាន​តម្លៃថ្លៃ​ជាងទូរស័ព្ទ​ធម្មតាប៉ុណ្ណោះ។ វាមិនមានលក្ខណៈ​ពិសេស​អ្វីដែលលើស​​ពីទូរស័ព្ទធម្មតា​ច្រើនទេ។

 

លោកអ្នកចង់ជាវទូរស័ព្ទ iPhone 6 និង iPhone 6 Plus ស្រោបមាសទេ?

 

 

ប្រភព: GSMArena, Phonearena

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម