កម្មវិធីក្នុង Windows និង Windows Phone Store សរុប កើនដល់ជាង កន្លះលានហើយ! 14-Jan-2015 11:46 am(759 Views)
 

ឥឡូវ ក្រុមហ៊ុន Microsoft បានប្រកាស ពីចំនួនកម្មវិធី សរុប នៅក្នុង Windows និង Windows Phone Store ដែលបានកើនឡើង រហូតដល់ជាង 56 ម៉ឺន កម្មវិធី ដែលកើនឡើង ពីជាង 52 ម៉ឺន កាលពីខែវិច្ឆិកា កន្លងទៅ។ កាលពីមុន ចំនួនកម្មវិធីក្នុង Windows Phone Store មានជាង 34 ម៉ឺន ហើយ Window Store មានជាង 18 ម៉ឺន ហើយ កម្មវិធីដែលទើបដាក់បញ្ចូលថ្មីមានចំនួន ជាង 3ម៉ឺន 5ពាន់ ។

 

បើតាមព័ត៌មានពីក្រុមហ៊ុននេះ កម្មវិធីថ្មីៗ រាប់រយ ត្រូវបានដាក់បញ្ចូល ជារៀងរាល់ថ្ងៃ ដែលវាអាចជាលទ្ធផល នៃកិច្ចខិតខំ ប្រឹងប្រែងថ្មីៗ របស់ក្រុមហ៊ុន ក្នុងការ រួមបញ្ចូលគ្នា នៃប្រព័ន្ធ​ប្រតិបត្តិការថ្មី ដែលមានលក្ខណៈ ប្រសើរឡើង សំរាប់កុំព្យូទ័រលើតុ និង ឧបករណ៍ចល័តផ្សេងៗ។ 

 

Windows Phone 10 ត្រូវបានរំពឹងថា នឹងប្រកាសចេញនៅ ថ្ងៃទី ២១ ខែមករា សប្តាហ៍ក្រោយនេះ ហើយ Beta version របស់វា នឹងចេញ ជាបន្តបន្ទាប់ ដើម្បីអោយ Developer សាកល្បង។

 

ប្រភព: Microsoft, Gsmarena

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម