Sony ខាតជិត ២ពាន់លានដុល្លា ហើយចង់លក់ អាជីវកម្ម ទូរស័ព្ទចល័តរបស់ខ្លួន! 15-Jan-2015 09:48 am(688 Views)
 

បើតាមរបាយការណ៍ពី​ Reuters បានអោយដឹងថា នាយកផ្នែកប្រតិបត្តិរបស់ Sony បើកចំហរជាសាធារណៈស្វែងរកអ្នកទិញ និងអ្នកចូលហ៊ុនសហការ។​

 

 

ទោះជាស្មាតហ្វូនរបស់​ Sony មានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅលើទីផ្សារក៏ដោយ ក៏ក្រុមហ៊ុននេះពុំទាន់ទទួលបានប្រាក់ចំណេញពីអាជីវកម្ម Hardware ទូរស័ព្ទចល័ត និងទូរទស្សន៍របស់ខ្លួននៅឡើយទេ។​ ក្រុមហ៊ុនខ្នាតយក្ស ផ្នែកបច្ចេកវិជ្ជា របស់ជប៉ុនមួយនេះ នៅបន្តខាតចំនួន 1,900 លានដុល្លាអាមេរិក (USD 1.9billions) នេះបើតាមតួលេខបិទបញ្ជីប្រចាំឆ្នាំ នៅបំណាច់ខែ​ មិនា។​

 

នៅមិនទាន់មាន ការចរចារទិញលក់អាជីវកម្ម ទូរស័ព្ទចល័តរបស់ Sony នៅឡើយទេ ប៉ុន្តែមានប្រភពប្រាប់ Reuters ថា “Sony អាចនឹងបិទអាជីវកម្មនេះ”។​

 

 

ការលក់អាជីវកម្ម Hardware ទូរស័ព្ទចល័តរបស់ Sony នេះមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលទេ ដោយសារ Sony ធ្លាប់បានធ្វើបែបនេះ រួចម្តងហើយ ជាមួយផ្នែក​ Vaio PC របស់ខ្លួន។​ យ៉ាងណាក៏ដោយ Sony នៅមានផលិតផលដែលជោគជ័យយ៉ាងខ្លាំងក្លារបស់ខ្លួនមួយចំនួនធំទៀតដូចជា imaging sensor និង Play Station 4។​

 

នាយកប្រតិបត្តិរបស់ Sony ឈ្មោះ  Kazuo Hirai ទទួលស្គាល់ថា “អាជីវកម្មទូរស័ព្ទចល័ត និងទូរទស្សន៍របស់ខ្លួន ពិតជាត្រូវការ កំណែទំរង់មួយយ៉ាងធំពិតមែន​ ” កាលពីចុងឆ្នាំមុន Sony បានប្រកាសថា ខ្លួចចាប់ផ្តើមបញ្ចេញ លក់ឧបករណ៍ តិចជាងមុន ក្នុងគោលបំណង រកប្រាក់ចំណេញវិញ។​

ស្មាតហ្វូនបន្ទាប់របស់ Sony ត្រូវគេរំពឹងថានឹងបើកបង្ហាញនៅក្នុងឳកាស MWC នៅទីក្រុង Barcelona។ Sony Xperia Z4 ត្រូវគេរំពឹងថានឹងមានបំពាក់ FHD និង QHD ។​

 

 

ប្រភពៈ Reuters

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម