Samsung Z1 ប្រើប្រព័ន្ធ Tizen ដំបូងគេ បានចេញជាផ្លូវការ! តំលៃត្រឹមតែ... 15-Jan-2015 11:01 am(1,039 Views)
 

តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានរបាយការណ៍ថា Samsung នឹងបញ្ចេញ ទូរស័ព្ទ Z1 នៅឥណ្ឌា ឥឡូវនេះ ទូរស័ព្ទ ពិតជាត្រូវបានប្រកាស ជាផ្លូវការមែន ហើយមានតំលៃ ត្រឹមតែ $92 ប៉ុណ្ណោះ។

 

នេះជាទូរស័ព្ទ ប្រើប្រព័ន្ធ Tizen ដំបូងគេ របស់ក្រុមហ៊ុន Samsung ដែលមាន ៣ពណ៌ គឺ ស ខ្មៅ និង ក្រហមឈាមជ្រូក ។ Samsung Z1 មានបំពាក់ Chipset SC7727S ជាមួយ CPU 1.2 GHz dual core និង GPU Mali 400។ វាមានអេក្រង់ ទំហំ ៤អ៊ីញ ប្រភេទ WVGA ហើយដំណើរការដោយ Tizen OS 2.3។

ទូរស័ព្ទតំលៃថោកនេះ មាន RAM 768MB និង អង្គផ្ទុក ទិន្នន័យ ទំហំ 4GB ហើយអាច បន្ថែមរហូតដល់ 64GB តាមរយៈ MicroSD។ កាមេរ៉ាខាងក្រោយ កំរិត 3.1MP និង កាមេរ៉ាមុខ កំរិត VGA ហើយមានថាមពលថ្ម 1500mAh ។ មុខងារផ្សេងមានដូចជា អាចប្រើ ស៊ីមពីរ មាន Bluetooth Wi-Fi GPS និង 3G ។

 

ខាងផ្នែកកម្មវិធី ទូរស័ព្ទនេះ មានភ្ជាប់មកជាមួយ នូវកម្មវិធី ការពារមេរោគ និង មុខងារ សន្សំសំចៃថ្ម (Ultra Power Saving Mode) និង ប្រើប្រាស់សេវា បទចំរៀង របស់ Hungama រយៈពេល​៣ខែ ដោយឥតគិតថ្លៃ ថែមទាំងអាច ទាញយក Content ផ្សេងៗ តាមរយៈ Club Samsung ទៀតផង។ វាក៏អាច បញ្ជូនសញ្ញា អាសន្ន បាន ដោយគ្រាន់តែ ចុច Power Button ៤ដង។

 

ចង់មើលលក្ខណៈលំអិតពីទូរស័ព្ទខាងលើ សូមចុចទីនេះ!

 

ប្រភព: GSM Arena

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម