Xiaomi ប្រកាស Mi Note Pro មាន RAM 4GB ប្រើ Android OS v5.0.1 រាងមិនចាញ់ iPhone 6 Plus 15-Jan-2015 05:46 pm(2,187 Views)
 

ប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាស ចេញ Smartphone (Phablet) ថ្មី ឈ្មោះថា Mi Note Pro ដែលរចនាឡើង ដោយប្រើ កញ្ចក់ទាំងសងខាង (ខាងមុខ ប្រភេទ 2.5D និង ខាងក្រោយ ប្រភេទ 3D)។

 

Xiaomi Mi Note Pro បំពាក់ដោយ អេក្រង់ (Sharp/JDI) ទំហំ 5.7 អ៊ីញ ប្រភេទ IPS QHD (515 ppi) និង CPU Octa-core 64 bit (Quad Cortex-A57 2GHz និង Quad Cortex-A53) Chipset ប្រភេទ Qualcomm Snapdragon 810 និង GPU Adreno 430 ព្រមទាំង RAM LPDDR4 ទំហំរហូតដល់ទៅ 4GB។ ទូរស័ព្ទនេះ អាចប្រើ 4G (LTE Cat.9) ដែលមានល្បឿនរហូតដល់ 450Mbps និងអង្គផ្ទុកទិន្នន័យ មានទំហំ 64GB (eMMC 5.0 Flash) ជាប់នឹងម៉ាស៊ីនស្រាប់។ 

ចំនែក sensor កាមេរ៉ា គឺ Sony IMX214 កំរិត 13MP មានមុខងារ Optical Image Stabilization (សំរាប់ធ្វើឲ្យរូបថតច្បាស់ ទោះជាមានរំញ័រ) ហើយមាន ភ្លើង flash ២គ្រាប់ និងមាន កាមេរ៉ាមុខ កំរិត 4MP UltraPixel ដែលពិសេស សំរាប់ ការថតរូបខ្លួនឯង (Selfie)។ កំលាំងថ្ម ក្នុងម៉ាស៊ីន គឺប្រភេទ 3090mAh ។

 

ក្រៅពីនេះ គ្រឿងផ្នែកសំលេង មានបំពាក់ Sound Processor ប្រភេទ ESS ES9018K2M (សំរាប់ឧបករណ៍ចល័ត) Hi-Fi ដែលអាច បង្កើន គុណភាព សំលេង ឲ្យកាន់តែពីរោះ ហើយអាចប្រើជាមួយ ប្រភេទ APE WAV FLAC និង DSD ។

 

Xiaomi Mi Note Pro ដំណើរការ ដោយ ប្រព័ន្ធប្រតិបត្តិការ Android 5.0.1 Lollipop ជាមួយនឹង Interface MIUI Launcher ថ្មីបំផុត។ តំលៃចេញលក់ នៅប្រទេសចិនគឺ 3299 យន់ (លុយចិន) ប្រហែល 535 ដុល្លាអាមេរិក ។ ចំនែកឯថ្ងៃចេញលក់ ពិតប្រាកដ មិនទាន់ត្រូវបាន ប្រកាសឲ្យដឹង នៅឡើយទេ។ យើងខ្ញុំនឹងជំរាបជូន នៅពេលមានការបញ្ជាក់បន្ថែម។

 

តើអ្នកយល់យ៉ាងដែរ​ ចំពោះ Xiaomi Mi Note Pro នេះ?

 

ចុចមើល លក្ខណៈលំអិត របស់ Xiaomi Mi Note Pro

ចុចមើល លក្ខណៈលំអិត របស់ Xiaomi Mi Note

 

ប្រភព: Mi Singapore - Facebook Page, GSMArena

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម