iOS 8.2 មានអីប្លែកខ្លះ? 15-Jan-2015 06:19 pm(904 Views)
 

លក្ខណៈពិសេសសំខាន់ជាងគេបំផុតរបស់ iOS8.2 គឺវាប្រើបានជាមួយ WatchKit សម្រាប់នាឡិនាដៃ Apple Watch។ អ្នកផលិតកម្មវិធីអាចបង្កើត Glances, Notifications និង WatchKit ជាមួយនឹង SDK ថ្មី។ មានពាក្យចចាមរ៉ាមថា កុ្រមហ៊ុន Apple គ្រោងនឹងចេញលក់នាឡិកាដៃ Apple Watch ដែលគេទន្ទឹងរង់ចាំយូរមកហើយ ដូច្នេះ WatchKit គួរតែផ្តល់ពេលវេលាគ្រប់គ្រាន់ឱ្យ អ្នកផលិតកម្មវិធី​ដើម្បីមាន app ជាស្រេចសម្រាប់ Apple Watch។ WatchKit ក៏បង្ហាញផងដែរពីលក្ខណៈពិសេសគួរឱ្យ ចាប់អារម្មណ៍អំពី Apple Watch ដែលគ្រោងចេញលក់ឆាប់ៗនេះ។ 

 

iOS 8.2 ក៏មាន Bluetooth ដែលអាចប្រើជាមួយនឹង Apple Watch ផងដែរ

 

នៅក្នុងផ្នែក Bluetooth នៃ Setting app ឥតឡូវនេះមានការណែនាំពិសេសពីរបៀបភ្ជាប់ជាមួយនឹង Apple Watch ដែល​សរសេរ​ថា «ដើម្បីភ្ជាប់ Apple Watch ជាមួយនឹងទូរស័ព្ទ iPhone របស់អ្នក សូមចូលទៅ Apple Watch app។ Apple Watch app គឺមិនត្រឹមតែជួយភ្ជាប់ទូរស័ព្ទ iPhone ជាមួយនឹងនាឡិកាដៃ​ប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើក៏អាច download និង install Watch app ព្រមទាំងរៀបចំ setting ផងដែរ។ 

 

ការតាមដានជាតិស្ករក្នុងឈាម

 

ក្រុមហ៊ុន Apple បានដកកម្មវិធីតាមដានជាតិស្ករក្នុងឈាមពី Health app ក្នុង iOS 8 បន្ទាប់ពីមានអ្នក​ប្រើប្រាស់នៅចក្រភពអង់គ្លេស និងអូស្ត្រាលីបានរាយករណ៍ថាមានបញ្ហាទាក់ទងនឹងភាពលំអៀង​នៃរង្វាស់។ ជាមួយនឹង iOS 8.2 beta 3 ក្រុមហ៊ុន Apple បានដោះស្រាយបញ្ហាទាំងឡាយ ដែលអ្នកប្រើប្រាស់បានជួបប្រទះ។ 

 

បញ្ហាកើតមានពី Health app នៅពេលវាយតួលេខបញ្ចូល ដើម្បីវាស់កម្រិតជាតិស្ករក្នុងឈាម។ អ្វីផ្សេងៗទៀត គឺដំណើរការទៅបានល្អ ប៉ុន្តែតួលេខដែលគិតជាខ្នាត mg/dL (មីលីក្រាមក្នុងមួយដេស៊ីលីត្រ) គឺមានបញ្ហាលើត្រង់ការបង្ហាញកម្រិតជាតិស្ករ។ iOS 8.2 ធ្វើឱ្យរង្វាស់ និងការតាមដាននៃកម្រិតជាតិស្ករក្នុងឈាមត្រឹមត្រូវទាំង​ខ្នាត និងតួលេខ។ 

 

លើសពីនោះទៀត  Health app ឥតឡូវនេះបានបន្ថែមលក្ខណៈពិសេស ដោយសរសេររៀបរាប់ខ្លីមួយអម​ជាមួយ​នឹងចំណាត់ថ្នាក់របស់ទិន្នន័យសុខភាព។ សម្រាប់បរិមាណជាតិស្ករក្នុងឈាម បានសរសេរសម្គាល់ថា «ជាតិស្ករក្នុងឈាម គឺជាជាតិស្ករសំខាន់ដែលរកឃើញក្នុងឈាម និងវាជាប្រភពថាមពលសម្រាប់​រាង្គកាយរបស់អ្នក។

 

ការកែតម្រូវលើបញ្ហា

 

 

ក្រុមហ៊ុនបានកែតម្រូវលើបញ្ហានៅក្នុង Message app ដោយសារតែពេលចុចដើម្បីធ្វើការសន្ទនាគ្នាអាច ចំណាយពេលយូរ

ហើយក្រុមហ៊ុនក៏បានកែតម្រូវក្តារចុច ដែលមិនលេចឡើងនៅ Safari, Map និង app មួយចំនួនទៀត​របស់​ភាគី​​ទីបី

 

ការ Jailbreak iOS 8.2

 

 

នៅពេលក្រុម TaiG បានបញ្ចេញនូវ jailbreak សម្រាប់ iOS 8.1.1 ហើយ ​ពួកគេបានសរសេរនៅក្នុងគេហទំព័ររបស់​គេថា jailbreak គឺត្រូវគ្នាជាមួយនឹង iOS 8.2 beta ប៉ុន្តែអ្នកប្រើប្រាស់បាន រកឃើញថាទូរស័ព្ទរបស់ពួកគេមិនអាច jailbreak iOS 8.2 beta បានទេ។ ក្រោយមកក្រុម TaiG ក៏បានបញ្ជាក់ថា គឺពួកគេមានចេតនាធ្វើមិនឱ្យដំណើរការ jailbreak iOS 8.2 beta បានតែម្តង រហូតទល់តែវាចេញឱ្យប្រើជាសាធារណៈ។ ពួកគេមានទំនុកចិត្តក្នុងការចេញឱ្យ jailbreak សម្រាប់ iOS 8.2 នៅពេលក្រុមហ៊ុន Apple ប្រកាសចេញឱ្យប្រើជាសាធារណៈដែរ។ 

 

ខាងក្រោមនេះ គឺជាឧបករណ៍ដែលត្រូវគ្នាជាមួយនឹង iOS 8.2

                    iPhone 6 Plus, iPhone 6, iPhone 5s, iPhone 5c, iPhone 5 and iPhone 4s

                    iPad Air 2, iPad Air, iPad 4, iPad 3 and iPad 2

                    iPad mini 3, iPad mini 2, 1st gen iPad mini

                    iPod touch 5th generation

 

កាលបរិច្ឆេទចេញប្រើ

គេមិនទាន់ដឹងច្បាស់នៅឡើយ ថាពេលណាទើបក្រុមហ៊ុន Apple នឹងចេញប្រកាសឱ្យប្រើ iOS 8.2។ ប៉ុន្តែចាប់តាំងពីពេលដែលមានលេចឮពាក្យចចាមរ៉ាថា ក្រុមហ៊ុន Apple នឹងចេញលក់ Apple Watch នៅក្នុងខែមិនា យើងរំពឹងថា iOS 8.2 នឹងចេញឱ្យប្រើស្របពេលជាមួយគ្នា ឬក៏បួនដប់ថ្ងៃមុនពេលចេញ ផលិតផលនេះ។

 

លោកអ្នកបានដឹងរួចមកហើយតាមរយៈការរៀបរាប់ខាងលើ ប្រសិនបើអ្នកមិនមានគម្រោងចង់ទិញ Apple Watch ទេ គឺមិនមានអ្វីថ្មីពិសេសគួរឱ្យចាប់ចិត្តពីអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ឬ iPad នៅក្នុង iOS 8.2 ឡើយ ដោយសនិដ្ឋានថាក្រុមហ៊ុន Apple មិនធ្វើឱ្យយើងភ្ញាក់ផ្ញើល ដោយបន្ថែមលក្ខណៈ​ពិសេសថ្មីៗមួយចំនួនដល់សាធារណៈ។ 

 

កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានចេញឱ្យប្រើ iOS 7.1 នៅថ្ងៃទី ១០ ខែមិនា ឆ្នាំ ២០១៤ ដោយមានធ្វើបច្ចុប្បន្នភាពយ៉ាងច្រើន រួមមានការរចនា interface   ការកែតម្រូវបញ្ហា និងបន្ថែមលក្ខណៈ ពិសេសថ្មីៗទៀតដូចជា  CarPlay ជាដើម។ 

 

តើលោកអ្នកកំពុងតែទន្ទឹងរង់ចាំ iOS 8.2 មែនទេ? សូមសរសេរក្នុង comment មកយើងខ្ញុំ ហើយប្រសិនបើអ្នកបានឃើញលក្ខណៈពិសេស ឬការផ្លាស់ប្តូរណាមួយនៅក្នុង iOS 8.2។

 

ប្រភពៈ iphonehacks

 

 

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម