Domus អាចបញ្ជាបិទបើកប្រព័ន្ធភ្លើង និងគ្រឿងអេឡិកត្រូនិកក្នុងផ្ទះបាន តាមរយៈស្មាតហ្វូន 16-Jan-2015 05:43 pm(900 Views)
 

ក្រុមហ៊ុន Domus Living បានបង្កើតប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ដាក់គេហដ្ឋានថ្មីមួយ ដែលគេរចនាឡើង ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវប្រព័ន្ធស្មាតហ៊ូមដែលមានតម្លៃសមរម្យ សម្រាប់ត្រួតពិនិត្យផ្ទះ និងឧបករណ៍ ប្រើប្រាស់របស់ពួកគេ។ 

 

ឧបករណ៍ស្វ័យប្រវត្តិសម្រាប់គេហដ្ឋាន Domus អាចត្រួតពិនិត្យតាមដានការប្រើប្រាស់​ភ្លើងអគ្គីសនីរបស់អ្នក ហើយអាចដើរតួជាតេឡេតាមរយៈ​ឧបករណ៍​ដែលប្រើ​កម្មវិធី iOS ឬ Android។ សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែមអំពីប្រព័ន្ធស្វ័យប្រវត្តិសម្រាប់គេហដ្ឋាន Domus ថ្មីនេះ។ 

 

« Domus មិនមែនគ្រាន់តែអាចត្រួតពិនិត្យតាមដានឧបករណ៍របស់អ្នកប៉ុណ្ណោះទេ គឺវាថែមទាំង​ទំនាក់ទំនង​ជាមួយ​ឧបករណ៍ទាំងនោះ​ ហើយអនុញ្ញាតឱ្យអ្នកអាចតាមដានការប្រើប្រាស់ថាមពល និងជាតិកាបោនទៀតផងដែរ។ ដូច្នេះ អ្នកអាចកាត់បន្ថយការបញ្ចេញឧស្ម័នជាតិពុលទៅបរិយាកាស។ 

ឧបករណ៍ Domus ប្រាប់អ្នកឱ្យដឹងថាតើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះណាខ្លះ ដែលដំណើរការមិនប្រក្រតីក្នុងរយៈពេលណាមួយ។ វាក៏អាចឱ្យអ្នកដឹងនៅពេលអ្នកទុកចោល​ឧបករណ៍កំដៅចោល ដែលអាចជៀសវាងបាននូវគ្រោះថ្នាក់ជាយថាហេតុ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ 

 

ឧបករណ៍ Domus ជួយអ្នកក្នុងការពិនិត្យតាមដានការប្រើប្រាស់ថាមពល និងគណនាបង្កាន់ដៃបង់ថ្លៃប្រើប្រាស់ភ្លើងអគ្គីសនី។ ហើយមិនតែប៉ុណ្ណោះ អ្នកអាចដឹងថាតើឧករណ៍ណាមួយ ដែលប្រើថាមពលអស់ច្រើនជាងគេ ហើយអ្នកសន្សំប្រាក់ ព្រមទាំងមិនប៉ះពាល់ដល់បរិស្ថានទៀតផង។ សូមប្រើទូរស័ព្ទដៃទំនើបរបស់អ្នកដូចជាតេឡេបញ្ជា ដែលអ្នកធ្លាប់ប្រើ។ គ្មានអ្វីអាចលាក់បាំងបានឡើយ ជាមួយនឹងការប្រើតេឡេបញ្ជានេះ។ ត្រួតពិនិត្យឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់អ្នកទាំងអស់ ហើយមិត្តិភ័ក្រ្តរបស់អ្នកឃើញ ប្រាកដជាស្ញប់ស្ញែងអ្នកមិនខាន»។ 

 

គម្រោងផលិតឧបករណ៍ស្វ័យប្រវត្តិសម្រាប់គេហដ្ឋាន Domus បច្ចុប្បន្ននេះ​គឺត្រូវបានសរសេរនៅក្នុងគេហទំព័រ Kicstarter ដើម្បីរៃអង្គាសថវិការហូតឱ្យដល់ $100,000 ជាថ្នូរនឹងការសន្យាក្នុងការធ្វើឱ្យកើត​ចេញពីគំនិតទៅជាការផលិតឧបករណ៍ឱ្យចេញជារូបរាង។ 

 

ដូច្នេះ ប្រសិនបើលោកអ្នកគិតថា Domus ជាឧករណ៍មួយដែលអាចឱ្យអ្នកទទួលបានផលចំណេញ សូមចូលទៅគេហទំព័រ Kickstarter ឥឡូវនេះ ដើម្បីធ្វើការសន្យា និងជួយឱ្យឧបករណ៍ Domus នេះ លេចរូបរាងឡើងពិតប្រាកដ តាមរយៈការចុច link ខាងក្រោមនេះ។ 

 

ប្រភពៈ Kickstarter

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម