ទូរស័ព្ទ iPhone 6s នឹងបំពាក់រ៉េមទំហំ 2GB LPDDR4 17-Jan-2015 03:03 pm(880 Views)
 

ពាក្យចចាមរ៉ាមចុងក្រោយបង្អស់ទាក់ទងនឹងទូរស័ព្ទ iPhone 6s បានឱ្យដឹងថាក្រុមហ៊ុននឹងប្រើអង្គចងចាំ 2GB LPDDR4 សម្រាប់បំពាក់ទូរស័ព្ទនេះ។ កាលពីមុន គេអះអាងថាក្រុមហ៊ុន Apple មិនទាន់សម្រេចថាតើគួរតែឈប់បំពាក់ LPDDR3 ឬយ៉ាងណានោះទេ ដោយសារតែ LPDDR3 មានតម្លៃទាបជាង LPDDR4 ៣៥% ហើយអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុននេះ មិនអាចផ្គត់ផ្គង់បន្ទះអង្គចងចាំ LPDDDR4 គ្រប់គ្រាន់បានទេ។

 

ទោះបីយ៉ាងណាក៏ដោយ ប្រសិនបើពាក្យចចាមរ៉ាមនេះពិតមែននោះ ក្រុមហ៊ុននឹងមិនប្រឈមមុខនឹងបញ្ហាដូចរៀបរាប់ខាងលើទេ។ រ៉េមសម្រាប់ iPhone 6s ត្រូវបានគេជឿថាផលិតឡើងដោយក្រុមហ៊ុន Hynix, Samsung និង Micron-Elpida ដែលបែងចែកការងារគ្នា ៥០%, ៣០% និង ២០% ទៅតាមក្រុមហ៊ុននីមួយៗ។ ក្រុមហ៊ុន Micron-Elpida មានបញ្ហាផលិតរ៉េមប្រភេទនេះ ហើយត្រូវបានគេរាយការណ៍ថា ផលិតមិនទាន់ផែនការ ប៉ុន្តែមិនបានចំណាយរយៈពេលយូរប៉ុន្មាននោះទេ។ 

 

អង្គចងចាំ LPDDR4 មិនត្រឹមតែមានល្បឿនលឿនជាងអង្គចងចាំ LPDDR3 ពីរដងប៉ុណ្ណោះទេ ប៉ុន្តែប្រើប្រាស់ថាមពល​ថ្មដូចគ្នាដដែល។ 

 

លើសពីនោះទៀត មានការខ្សឹបខ្សៀវមកថា លក្ខណៈពិសេសរបស់ Force Touch ពី Apple Watch អាចយកមកបំពាក់ក្នុង      ទូរ​ស័ព្ទ iPhone 6s។ រឿងនេះ គឺជាកិច្ចការដ៏លំបាកមួយសម្រាប់ក្រុមហ៊ុន ដោយសារតែវាទាមទារឱ្យមានការងារច្រើន ហើយនិយាយមកដល់ត្រឹមនេះ គឺវាមិនទាន់ច្បាស់នៅឡើយថាតើក្រុមហ៊ុននឹងទទួលបានផលចំណេញកម្រិតណា។ 

ប្រភពៈ gsmarena

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម