WhatSim ស៊ីមសម្រាប់ផ្ញើសារ WhatsApp ទូទាំងពិភពលោក 24-Jan-2015 10:12 am(879 Views)
 

 

ឥឡូវនេះ អ្នកអាចទិញស៊ីមកាតមួយ ដែលប្រើសម្រាប់តែ សរសេរសារ នៅក្នុងកម្មវិធី WhatsApp នៅក្នុង ១៥០ ប្រទេស។ គេដាក់ឈ្មោះថា WhatSim ដែលអាចផ្លាស់ប្តូរប្រព័ន្ធ ដោយស្វ័យប្រវត្តិ រវាងក្រុមហ៊ុន ទូរស័ព្ទចំនួន ៤០០។

 

បង់ថ្លៃ​ €10 ក្នុងមួយឆ្នាំ អាចផ្ញើសារឥតគិតថ្លៃ ចំណែកការផ្ញើរូបថត វីឌីអូ និងសារសម្លេង គឺគិតថ្លៃសេវាតាមប្រព័ន្ធ​ក្រេឌីដ។ 

 

 

អ្នកអាចចំណាយ​ € 5 សម្រាប់ ១០០០ ក្រេឌីដ (ឬ €50 សម្រាប់ ១០០០០ ក្រេឌីដ)។ ការផ្ញើសារជាអក្សរ ការចែករំលែកទីតាំង និងអាស័យដ្ឋាន ទំនាក់ទំនង គឺឥតគិតថ្លៃ តែចំពោះផ្ញើ multimedia គិតថ្លៃទៅតាមតំបន់នីមួយៗ។ អ្នកអាចចូលមើល គេហទំព័រ WhatSim  ដើម្បីឱ្យដឹងថា តើនៅតំបន់នោះគិតថ្លៃប៉ុន្មាន។ អត្រាដែលមាន តម្លៃទាប​ជាងគេគឺ ៥ ក្រេឌីដ សម្រាប់ការផ្ញើសារសម្លេង (€ 0.025) ២០ក្រេឌីដ សំរាប់ផ្ញើរូបភាព(€0.10)  និង ១០០ ក្រេឌីដ សម្រាប់ផ្ញើវីឌីអូ(€0.50)។ សារសម្លេង និងសារវីឌីអូ គឺចំណាយពេល ១០​ វិនាទី។ 

 

គួរកត់សម្គាល់ផងដែរថា នៅប្រទេសមួយចំនួន អត្រាតម្លៃប្រចាំឆ្នាំ តែ €5 ប៉ុណ្ណោះ។ WhatSim នឹងមិនចេះអស់សុពលភាពទេ ប៉ុន្តែអ្នកត្រូវបញ្ចូលទឹកប្រាក់ នៅពេលអ្នកត្រូវការប្រើវា។ អ្នកអាចទិញកាត ដែលមានទឹក​ប្រាក់ស្រាប់ និងមានការដឹកជញ្ជូន បានទូទាំងពិភពលោក ។ ប៉ុន្តែយ៉ាងណាក៏ដោយ ទីតាំងផ្លូវការ សម្រាប់លក់កាតនេះ គឺមានតែនៅ ប្រទេសអង់គ្លេស និងអ៊ីតាលីប៉ុណ្ណោះ។

 

 

 

វាហាក់ដូចជា មិនផ្តល់ទិន្នន័យចល័តទូទៅ​ ដែលអាចប្រើជាមួយនឹង apps ផ្សេងៗទៀត ប៉ុន្តែប្រសិនអ្នក ធ្វើដំណើរទៅ ក្រៅប្រទេសច្រើន ការប្រើកាតនេះ អាចជួយកាត់បន្ថយ ការចំណាយលើ ការប្រាស្រ័យទាក់ទង។ Facebook មានកម្មវិធី Facebook Zero Initiative រួចទៅហើយ  ប៉ុន្តែគោលបំណង របស់កម្មវិធីនេះ គឺដើម្បីពង្រីកទីផ្សារ របស់ការផ្ញើសារ តាមទូរស័ព្ទប៉ុណ្ណោះ។ WhatSim ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនមួយ ឈ្មោះថា ZeroMobile ដែលមិនមែនជា សាខារបស់ WhatsApp ទេ។ ក្រុមហ៊ុននេះ បានបង្កើតឡើងដោយលោក Manuel Zanella ដែលមានឈ្មោះថា I’m Watch ដែលជាកម្មវិធីដំបូងមួយរបស់នាឡិកាវៃឆ្លាតដំណើរការដោយ Android។ 

 

ប្រភពៈ gsmarena

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម