Facebook Lite អាចអោយអ្នកប្រើទូរស័ព្ទធូរៗ ថ្លៃមួយចំនួន Download បានក្នុង Play Store 27-Jan-2015 10:41 am(830 Views)
 

មានមតិមួយចំនួនធំកំពុងតែយល់ថា Facebook ប្រើយុទ្ធសាស្ត្រទីផ្សារបែប យកបរិមាណ មិនយកគុណភាពទៅវិញ ដោយសារឃើញ Facebook បន្តពង្រីកទីផ្សារ និងផលិតផលជាច្រើន ជាក់ស្តែងដូចជា Facebook Lite សំរាប់ទីផ្សារទូរស័ព្ទធូរៗថ្លៃ ដែលមានលក្ខណៈសម្បត្តិតិចតួច ការ Download ក្នុង Play Store មានទំហំត្រឹម 252KB ។ ម្យ៉ាងទៀត Facebook បានផ្តាច់កម្មវិធី Messenger អោយនៅដោយខ្លួន ដើម្បីអោយអតិថិជនធ្វើការ Download ម្តងទៀត ធ្វើដូចនេះហើយដែលបណ្តាលអោយអតិថិជនមានការរអ៊ូរទាំពី គុណភាពរបស់ Facebook.

 

នេះជារូបរាងបង្ហាញពីលក្ខណៈសម្បត្តិរបស់ ​Facebook Lite

 

 

ជាផ្លូវការនៅពេលនេះ Facebook Lite អាចប្រើប្រាស់បានតែក្នុងប្រទេសមួយចំនួននេះប៉ុណ្ណោះ ដែលជាប្រទេសកំពុងអភិវឌ្ឍផ្នែកទីផ្សារ និងមានប្រើប្រាស់ Android ច្រើនជាងគេ ប្រទេសទាំងនោះមាន  Bangladesh, Nepal, Nigeria, South Africa, Sudan, Sri Lanka, Vietnam and Zimbabwe ។ Facebook Lite គឺមានសំរាប់តែ Android ប៉ុណ្ណោះ។​ 

 

ដោយសារអ្នកប្រើទូរស័ព្ទធូរៗថ្លៃនៅស្រុកខ្មែរមានតិចពេក ដូច្នេះ Facebook មិនទាន់អោយមាន Facebook Lite នោះទេ។

 

ប្រភពៈ gsmarena

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម