Galaxy Note 4 អាចសាកថ្មតាម Qi Wireless Charging​ បាន 27-Jan-2015 11:16 am(1,308 Views)
 

ទោះជា Galaxy Note 4 មិនអាចសាកថ្មតាមប្រព័ន្ធឥតខ្សែ (Qi wireless charging) ក៏ដោយ ក៏ពេលនេះ ពុំមែនជាបញ្ហាចោទទៀតទេ ដោយសារ ក្រុមហ៊ុន Samsung ទើបតែបានបញ្ចេញ ស្រោមពីរប្រភេទសំរាប់ Galaxy Note 4 អោយអាចសាកថ្មដោយឥតប្រើខ្សែបាន។ ស្រោមទី១ឈ្មោះថា Standard ដែលមានតំលៃ $29.95 និង S-View Flip តំលៃ​ $59.95។​

 

 

ការតំឡើងស្រោមថ្មីនេះជាការងាយណាស់ដោយ លោកអ្នកគ្រាន់តែដោះគំរកដើមវាចេញ ហើយដាក់គំរប រឺក៏ស្រោមថ្មីចូលដែលមានបំពាក់ បច្ចេកវិជ្ជា Qi Wireless Charging ជាការស្រេច។​ លោកអ្នកនឹងមានអារម្មណ៍ថាទូរស័ព្ទរបស់លោកអ្នកធ្ងន់ជាងមុនបន្តិច ប៉ុន្តែវាមិនប៉ះ​ពាល់រហូតដល់ធ្វើអោយអ្នកមិនអាចប្រើវាបានស្រួលនោះទេ​ ផ្ទុយទៅវិញវាបង្កភាពងាយស្រួលក្នុងពេលសាកថ្មទៀតផង។​

ប្រភពៈ Sammobile

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម