អាហារទាំង៥ ដែលជួយបង្កើនសមត្ថភាពផ្លូវភេទរបស់អ្នក 06-Jan-2016 04:22 pm(3,101 Views)
 

១.ម្ហូបអាហារដែលមានវីតាមីន B12

ម្ហូបអាហារដែលសំបូរទៅដោយ វីតាមីន B12 នឹងជួយឱ្យ រាងកាយរបស់អ្នកក្នុងការផលិតថាមពល ហើយវាមានភាពងាយស្រួល ក្នុងការទទួលអាហារប្រភេទនេះអោយបានច្រើន ព្រោះវីតាមីន B12 នេះភាគច្រើនគឺមាននៅក្នុងរបបអាហារ របស់អ្នក ដែលអាហារទាំងនោះរួមមាន ស៊ុត, ត្រី , ឮសាច់គោ, និង តៅហ៊ូ ជាដើម។ នៅពេលដែលអ្នក បានបរិភោគអាហារដែលមានវីតាមឺន B12 វានឺងធ្វើអោយឈាមរត់បានល្អ និងមានកម្លាំង ហើយវាក៏អាចជួយជចំណង់អារម្មណ៍ផងដែរ។

២.អយស្ទ័ឆៅ

អយស្ទ័ឆៅ ពិតជាល្អសម្រាប់ជួុយដល់ជីវិតលើគ្រែរបស់អ្នក។ អយស្ទ័ សម្បូរ ស័ង្កសីដែល រំញោច អ័រម៉ូន testosterone,អរម៉ូន ដែលមានប្រយោជន៍សម្រាប់ ការកសាងនិងការរក្សាបាននូវ ចំណង់ផ្លូវភេទ ទាំងបុរសនិង ស្ត្រី។ ពួកវាផ្តល់នូវ អាស៊ីតអាមីណូ ដែលត្រូវបាន ផ្សារភ្ជាប់ទៅនឹងចំណង់ផ្លូវភេទ និង អូមេហ្គា 3 ដែលជួយ រក្សាអារម្មណ៍របស់អ្នក។មិនតែប៉ុណ្ណោះវាក៏ផ្ទុកនូវវីតាមឺន B12 ច្រើនផងដែរ។

៣.ឪឡឹក

ឪឡឹកបានរួមផ្សំទៅដោយ Citrulline ដែលជាសារធាតុគីមីធម្មជាតិ ដែលជួយឱ្យមានលំហូរអុកស៊ីសែនកើនឡើងក្នុងឈាមនៃរាងកាយ។ បើអាចធ្វើបានព្យាយាមរកវិធីដើម្បីលាយ ជាមួយនឹងខ្ទឹមនិង ឪឡឹក​ ឬ ខ្ញី ដែលត្រូវបានរកឃើញថាបណ្តាលឱ្យឈាមហូរចូលទៅផ្នែកឯកជនរបស់ស្ត្រីនិងបុរស។

៤.សូកូឡា

តើមានអ្វីដែលសូកូឡា មិនអាចធ្វើបាន? ជាពិសេសនៅក្នុង សូកូឡាខ្មៅអាចជួយឱ្យ សារធាតុគីមី ចេញពីក្នុងខួរក្បាលដែលជួយនាំឱ្យមានភាពធូរស្រាលក្នុងអារម្មណ៍។វាអាចជួយ ឱ្យមានចំណង់ផ្លូវភេទយូរ។ វាក៏រួមបញ្ចូលផងដែរជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាទូទៅធ្វើឱ្យរាងកាយដំណើរការបានល្អប្រសើរ។

៥.ទំពាំងបាយជូ

ទំពាំងបាយជូ ផ្ទុកនូវសារធាតុ boron ខ្ពស់ ដែលជាសារធាតុគីមី ដែលអាចជួយ បង្កើតទាំងអ័រម៉ូន estrogen និង Testosterone បាន។ អរម៉ូនទាំងនេះមានតួនាទីដើម្បីជួយដល់ បុរសនិងស្ត្រី នៅក្នុងការរួមភេទ។

 

ប្រភព:Sheknows

 

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម