ទូរស័ព្ទល្បីៗដែលអ្នកប្រើរាល់ថ្ងៃ ក្នុងឆ្នាំ 2014 នេះផលិតនៅប្រទេសណាខ្លះ 19-Dec-2014 10:04 am(1,820 Views)
 

បើនិយាយរឿងស្មាតហ្វូនវិញ មិនប្រាកដថាប្រទេសមហាអំណាចសេដ្ឋកិច្ច បច្ចេកវិជ្ជា ឬប្រជាជនច្រើនជាអ្នកធ្វើស្មាតហ្វូនល្បីៗលើលោកនោះទេ ដូច្នេះខាងក្រោមនេះជាការរៀបរាប់ពីប្រទេសមួយចំនួនដែលផលិតទូរស័ព្ទល្បីៗលើលោក ដែលយើងតំរៀបឈ្មោះប្រទេសទាំងនោះ តាមអក្ខរក្រម មិនមែនតាមភាពល្បីល្បាញជាងគេទេ។​

ប្រទេសកាណាដា

កាណាដាផលិតទូរស័ព្ទ Blackberry ដែលមានម៉ាកល្បីៗដូចជា​ Z3, Passport, និង Classic  (ដែលទើបនឹងចេញថ្មីៗនេះ)

Z3 (ឆែកតំលៃ Z3 នៅកម្ពុជា)

Passport  (ឆែកតំលៃ Passport នៅកម្ពុជា)

Classic (ឆែកតំលៃ Classic នៅកម្ពុជា)

ប្រទេសចិន

ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនទាំង10លើពិភពលោក មានក្រុមហ៊ុន 6 ដែលជាក្រុមហ៊ុនចិន។ ក្រុមហ៊ុនទាំង6 នោះមានៈ Xiaomi, Lenovo, Huawei, TCL/Alcatel, Coolpad, និង ZTE។​ ក្នុងចំណោមទាំង 6 នេះ ក្រុមហ៊ុនដែលជាតារាកំពុងរះគឺ Xiaomi ដែលបានលក់អស់ស្មាតហ្វូនចំនួន 18​ លានគ្រឿងក្នុងត្រីមាសទី3 នេះ ប៉ុន្តែចំនួននេះនៅចាញ់ Samsung និង Apple។​ ចំនុចខ្លាំងរបស់ Xiaomi គឺលក់ស្មាតហ្វូនក្នុងតំលៃធូរថ្លៃ តែផលិតផលមានលក្ខណៈល្អប្រសើរខ្លាំង។​ ស្មាតហ្វូនដែលមានតម្លៃថ្លៃសំរាប់ទីផ្សារកាលីបក៏ Xiaomi​ មានដែរ នោះគឺស្មាតហ្វូនម៉ាកចុងក្រោយរបស់ខ្លួនឈ្មោះ Xiaomi Mi 4។​

Xiaomi Mi 4  (ឆែកតំលៃ Xiaomi Mi 4 នៅកម្ពុជា)

​ប្រទេស Finland

Nokia លែងក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទទៀតហើយ ប៉ុន្តែជំនួសដោយ Microsoft Mobile វិញ ដែលកំពុងមានស្នាក់ការកណ្តាល​នៅទីក្រុង Espoo នៃប្រទេស Finland។ បច្ចុប្បន្ន Windows phone គ្រប់គ្រងចំណែកទីផ្សារត្រឹម 3.2% ប៉ុណ្ណោះ ស្ថិតនៅក្រោយ Android និង iOS ឆ្ងាយណាស់។​ បច្ចុប្នន្ន Microsoft Mobile ទើបតែបញ្ចេញបានស្មាតហ្វូនមួយប៉ុណ្ណោះ នោះគឺ Microsoft Lumia 535 ដែលធូរថ្លៃ ហើយនឹងមានច្រើនបន្តបន្ទាប់ទៀត។

Microsoft Lumia 535 (ឆែកតំលៃ Microsoft Lumia 535 នៅកម្ពុជា)

ប្រទេស ឥណ្ឌា

ក្រុមហ៊ុន Micromax និង Karbonn​ របស់ឥណ្ឌា ផលិត Micromax​ Canvas Nitro ហើយថែមទាំងបានលក់ចេញទៅទីផ្សារនានានៅអាស៊ី និងអឺរ៉ុប។​ ​ក្រុមហ៊ុននេះ បានធ្វើអោយ Samsung នៅឥណ្ឌាប៊ីសធ្លាក់តំណែងជាក្រុមហ៊ុនផលិតទូរស័ព្ទនាំមុខគេនៅទីនោះម្តងម្កាលដែរ។​

Micromax​ Canvas Nitro 

ប្រទេស ជប៉ុន

ជប៉ុនជាប់ចំណាត់ថ្នាក់ប្រទេសលក់បានទូរស័ព្ទលេខរៀងទី​10 នៅទូទាំងពិភពលោក។ តែមានតែទូរស័ព្ទម៉ាក Sony មួយប៉ុណ្ណោះដែលល្បីខ្លាំងជាងគេ ដែលលក់បាន 10 លានគ្រឿងក្នុងមួយត្រីមាស ។ ស្មាតហ្វូនល្បីៗរបស់ជប៉ុនមាន Xperia Z3, Kyocera, Panasonic, Sharp, NEC and Toshiba

Xperia Z3 (ឆែកតំលៃ Xperia Z3 នៅកម្ពុជា)

ប្រទេស កូរ៉េខាងត្បូង
Samsung របស់ប្រទេស កូរ៉េខាងត្បូងជាប់ជាក្រុមហ៊ុន អេឡិកត្រូនិកធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនអេឡិកត្រូនិកធំបំផុតរបស់ពិភពលោក។​ បច្ចុប្បន្ន Samsung បាននាំមុខគេខាងវិស័យផលិតទូរស័ព្ទចល័តនៅលើពិភពលោក​ ដោយបាននាំចេញទូរស័ព្ទរបស់ខ្លួនច្រើនជាង Apple ពីរដងឯណោះ ទោះបីចំណែកទីផ្សាររបស់ Samsung បានធ្លាក់ចុះមកត្រឹម 25% ក្តី កាលពីឆ្នាំមុន។ Samsung មានស្មាតហ្វូនល្បីៗដូចជា Galaxy Note 4,  Galaxy S5 និងស្មាតហ្វូនដែលរៀបនឹងចេញឆាប់ៗនេះទៀត។ ក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយទៀត​​របស់កូរ៉េខាងត្បូងគឺ LG ដែលទទួលបានចំណែកទីផ្សារ 5% លើពីភពលោក កាលពីត្រីមាសមុន ចំណាត់ថ្នាក់បានមកដោយសារមានស្មាតហ្វូន G3 ជួយ។ Pantech ក៏ជាក្រុមហ៊ុនផលិតទូរស័ព្ទមួយដែរ តែល្បីល្បាញតែនៅកូរ៉េ និងមួយផ្នែកនៃសហរដ្ឋអាមេរិក ប៉ុណ្ណោះ។​

Galaxy Note 4 (ឆែកតំលៃ Galaxy Note 4 នៅកម្ពុជា)

Galaxy S5 (ឆែកតំលៃ Galaxy S5 នៅកម្ពុជា)

G3 (ឆែកតំលៃ G3 នៅកម្ពុជា)

ប្រទេស តៃវ៉ាន់

HTC បានធ្លាក់តំណែងពីក្រុមហ៊ុនផលិតទូរស័ព្ទកំពូលគេទាំង 10 លើលោកហើយបច្ចប្បន្ននេះ តែនៅបន្តធ្វើអោយពិភពលោកមានចំណាប់អារម្មណ៍លើវាដោយសារមានស្មាតហ្វូនឈ្មោះថា​ One (M8)។ Asus និង Acer ក៏ជាក្រុមហ៊ុនផលិតទូរស័ព្ទល្បីនៅតៃវាន់ដែរ។​

One (M8) (ឆែកតំលៃ One (M8) នៅកម្ពុជា)

សហរដ្ឋអាមេរិក

Apple បានផលិត​​ iPhone កាលពីមួយទស្សវត្យរ៍មុន​ ហើយបានធ្វើអោយមានបដិវត្តន៍ស្មាតហ្វូនមកដល់ឥឡូវនេះ។​ កាលពីត្រីមាសមុន Apple​លក់​iPhone​ បា​នដល់ទៅ 40 លានគ្រឿង ហើយជាប់ជាក្រុមហ៊ុនផលិតទូរស័ព្ទបានប្រាក់ចំណេញច្រើនជាងគេបំផុត​ ។ iPhone 6 Plus ចុងក្រោយគេនេះ បានដាក់លក់ក្នុងតំលៃកប់ពពក។​ ក្រៅពីនេះនៅសហរដ្ឋអាមេរិក នៅមានក្រុមហ៊ុន Motorola ដែលឥឡូវបានក្លាយជាក្រុមហ៊ុន បុត្រសម្ពន្ធរបស់ Lenovo ដែលមានទីស្នាក់ការនៅរដ្ឋ Chicago។​ ម៉ាកល្បីៗខ្លះរបស់ Motorola មាន Moto X, Moto G, Moto E, Google Nexus 6, Droid Turbo/ Moto Maxx​។

iPhone 6 Plus (ឆែកតំលៃ iPhone 6 Plus នៅកម្ពុជា)

Moto X (ឆែកតំលៃ Moto X នៅកម្ពុជា)

Moto G (ឆែកតំលៃ Moto G នៅកម្ពុជា)

Moto E (ឆែកតំលៃ Moto E នៅកម្ពុជា)

Google Nexus 6 (ឆែកតំលៃ Google Nexus 6 នៅកម្ពុជា)

Droid Turbo/ Moto Maxx​ (ឆែកតំលៃ Droid Turbo/ Moto Maxx នៅកម្ពុជា)

ប្រភពៈ ​www.phonearena.com

ស្តេចស្មាតហ្វូន Android ទាំង១០ ក្នុងឆ្នាំ ២០១៤ មានម៉ាកអ្វីខ្លះ និងថ្លៃប៉ុន្មាន?

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម