ស្វែងយល់ពីតំរូវការ ពេលវេលាគេងតាមវ័យរបស់មុនស្ស 11-Feb-2016 10:58 am(1,872 Views)
 

តើអ្នកធ្លាប់សួរខ្លួនឯងទេថា ត្រូវគេងប៉ុន្នានម៉ោងក្នុងមួយថ្ងៃ? នេះជាសំនួរដែលយើងតែងតែសួរខ្លួនឯងជាញឹកញាប់! មានអ្នកខ្លះគេងមិនគ្រប់​ ឯអ្នកខ្លះទៀតគេងលើស នេះគឺសុទ្ធតែជាទំលាប់មិនល្អ! រឿងដែលជាក់លាក់មួយគឺ យើងមិនត្រូវធ្វើអ្វីដែលសំខាន់ច្រើន គ្មានការសំរាក ហើយគេងមិនគ្រប់នោះទេ! ការគេងគឺមានសារៈសំខាន់ ខ្លាំងណាស់សំរាប់ការលូតលាស់រាងកាយ និង ពង្រឹងប្រាជ្ញាខួរក្បាល! ព័ត៌មាននេះគឺផ្តល់ដោយ វិទ្យាស្ថានជាតិនៃការផ្តល់ដំនេក! មើលក្រាហ្វិកខាងក្រោម ទើបដឹងថាការគេង របស់អ្នកនឹងកូនអ្នកត្រឹមត្រូវឬអត់?

នេះជាចំនួនម៉ោងគិតពេញ 24 ម៉ោង! ដូច្នេះប្រសិនបើអ្នកគេងថ្ងៃក៏រាប់ដែរ! ផលប៉ះពាល់ដែលកើតមានជាញឹកញាប់បំផុតចំពោះអ្នកគេងមិនគ្រប់នោះគឺ គ្មានកំលាំង ភ្លេចភ្លាំង ឡើងទំងន់ ! សំនួរមួយទៀត តើខ្ញុំត្រូវរៀបចំការគេងយ៉ាងណាទើបត្រឹមត្រូវ?

ត្រូវអានសៀវភៅមុនគេង,​ ត្រូវតែរៀបម៉ោងគេងឲ្យទៀងបំផុត រាងរាល់ថ្ងៃឬយប់, ជ្រើសរើសពូកខ្នើយឲ្យត្រូវទៅនឹងដងខ្លួនរបស់អ្នក, បិទទូរទស្សន៍, ហាត់ប្រាណរៀងរាល់ថ្ងៃ និង មិនត្រូវញាំរបស់ដែលមានជាតិកាហ្វេអ៊ីន ឬ​គ្រឿងស្រវឹងមុនពេលគេងជាដាច់ខាត។

 

ប្រភព:Mirror

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម